loading...

ហួសចិត្ត! ត្រូវឡានបុក ធ្លាក់ពីលើម៉ូតូហើយ ឆ្លៀតដេកនៅលើដី លេងបណ្តាញសង្គមទៀត!

ចិន៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីរូបនោះ ត្រូវរថយន្តបុក ធ្លាក់ពីលើម៉ូតូហើយ បែរជាឆ្លៀតដេកនៅលើដី រួចទាញទូរស័ព្ទដៃ មកលេងបណ្តាញសង្គមទៀត។
ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើង កាលពីថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Jiangyou ខេត្ត Sichuan ប្រទេសចិន ដោយស្រ្តីរងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណឡើយ ត្រូវបានរថយន្ត ពណ៌សមួយគ្រឿងបុក ខណៈនាងកំពុងជិះម៉ូតូ ម៉ាកកូនទាមួយគ្រឿង។


រូបភាពនារីរងគ្រោះ
អ្នកដំណើរជាច្រើន ដែលស្ថិតនៅក្បែរ កន្លែងកើតហេតុ និងបានឃើញ ហេតុការណ៍នោះផ្ទាល់បានគិតថា ស្រ្តីរងគ្រោះ ប្រហែលជាទាញទូរស័ព្ទដៃ ដើម្បីទាក់ទងទៅកាន់ ក្រុមគ្រួសារ ឬក៏មិត្តប្រុសហើយ ប៉ុន្តែផ្ទុយទៅវិញ នាងបែរជាទាញទូរស័ព្ទដៃ យកមក Log In ចូលគណនីបណ្តាញសង្គម WeChat របស់នាង និងដេកលេងនៅកណ្តាលផ្លូវតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៅកន្លែងកើតហេតុ ដែលបង្ហាញឲ្យឃើញ ពីទិដ្ឋភាព ដ៏គួរឲ្យហួសចិត្តនោះ ត្រូវបានគេបង្ហោះ ទៅលើបណ្តាញសង្គម Weibo  កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ រំលងបានមួយថ្ងៃ ដោយភ្ជាប់ជាមួយនឹងសារ ដែលសរសេរថា «នៅលើដងផ្លូវ ក្នុងខេត្ត Sichuan ស្រ្តីម្នាក់ត្រូវរថយន្តបុក និងដួលទៅលើដី។ អ្នកឃើញហេតុការណ៍ ជាច្រើននាក់ បានស្រឡាំងកាំង បន្ទាប់ពីស្រ្តីរងគ្រោះ ទាញទូរស័ព្ទដៃ យកមកលេងបណ្តាញសង្គម ជាមួយមិត្តភក្តិ ដោយមិនគិតពី សុវត្ថិភាពផ្ទាល់ខ្លួន និងផលប៉ះពាល់ ដល់ចរាចរណ៍ឡើយ»។
យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo បានចូលមកបញ្ចេញមតិ បែបឡកឡឺយ ដល់ស្រ្តីរងគ្រោះថា «ទោះបីជាកើតរឿងអ្វីក៏ដោយ រឿងដំបូងដែលត្រូវធ្វើ គឺបង្ហោះ Status នៅលើបណ្តាញសង្គម» និង «នាងគួរតែថតរូប... កែរូបថតនោះ និងសរសេរ Status បង្ហោះទៅលើបណ្តាញសង្គម WeChat ឬ Weibo... បន្ទាប់មកឆ្លើយតបមតិគេ»។
គួរបញ្ជាក់ផងដែរថា WeChat និង Weibo គឺជាបណ្តាញសង្គម ដ៏មានប្រជាប្រិយភាព ខ្លាំងបំផុត នៅក្នុងប្រទេសចិន៕
ប្រភព : KHMERLOAD.COM

Previous
Next Post »