loading...

មិនធម្មតា! សង្ឃកុងហ្វូយកខ្សែចងជាប់អាអូនតូច អូសរថយន្តក្រុងទម្ងន់ ១៨តោន បានជោគជ័យ (មានវីដេអូ)

ចិន៖ លោកសង្ឃជំនាញខាងក្បាច់គុនកុងហ្វូ មកពីទីក្រុង Huizhou ខេត្ត Guangdong ប្រទេសចិន បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ យកខ្សែចងជាប់នឹងអាអូនតូច (លិង្គ) អូសរថយន្តក្រុងទម្ងន់ដល់ទៅ១៨តោន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញទីក្រុង។
តាមរយៈវីដេអូឃ្លីប គេឃើញសង្ឃកុងហ្វូខាងលើនេះ ស្លៀកឈុតសប្រឹងអូសរថយន្តក្រុងមួយគ្រឿង (គ្មានផ្ទុកអ្នកដំណើរ) ទម្ងន់១៨តោន  រយៈចម្ងាយជិត១៣ម៉ែត្រ ដោយជោគជ័យ ខណៈមនុស្សម្នាជាច្រើន  បាននាំគ្នាចោមរោម និងថតយកទិដ្ឋភាព នៃការសម្តែងដ៏អស្ចារ្យរបស់គាត់។

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម ត្រឹមតែរយៈពេលកន្លះថ្ងៃប៉ុណ្ណោះ ទទួលបានអ្នកចុចចូលមើល ដល់ទៅជាង១លានដង និងមានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ចោទជាសំណួរទាំងភ្ញាក់ផ្អើលថា «ហេតុអ្វីគាត់អាចធ្វើវាបាន?» ។
ទោះយ៉ាងណានេះមិនមែនទើបតែជាលើកទីមួយទេ  កន្លងមកក៏ធ្លាប់មានអ្នកជំនាញ ខាងក្បាច់គុនកុងហ្វូម្នាក់ទៀត វ័យ៣៩ឆ្នាំ ឈ្មោះ Ye Wei មកពីទីក្រុង Zibo ខេត្ត Shandong បានប្រើខ្សែចងពងស្វាស អូសរថយន្ត Audi ចំនួន៧គ្រឿង ទម្ងន់១២.៦តោន ក្នុងរយៈចម្ងាយ៨ម៉ែត្រ បានដោយជោគជ័យផងដែរ៕

                                                

ទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD


Previous
Next Post »