loading...

កូនចោលម្សៀត! ខឹងម៉ែរំខានពេលកំពុងជក់លេងហ្គេម ក្តៅចិត្តស្ទុះសំពងក្បាលម៉ែខ្លួនឯង មិនសំចៃដៃ (មានវីដេអូ)

ចិន៖ ក្មេងប្រុសវិទ្យាល័យវ័យជំទង់ម្នាក់ ហ៊ានលើកដៃវ៉ៃក្បាលម្តាយខ្លួនឯងមិនសំចៃដៃ ដោយសារតែ ខឹងរឿងម្តាយទិញវ៉ែនតាអាតម្លៃថោកឲ្យ និងរំខានពេលកំពុងតែឈរលេងហ្គេមទូរសព្ទ។
ហេតុការណ៍នេះបានកើតឡើង ក្នុងហាងកាត់វ៉ែនតាមួយកន្លែង ក្នុងស្រុក Yongjia ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន។  មានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ទៅលើទង្វើដ៏ខុសឆ្គងរបស់ក្មេងប្រុសនោះ ធ្វើដាក់ម្តាយរបស់គេ បន្ទាប់ពីវីដេអូឃ្លីបមួយ  ត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែត។

តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាព គេឃើញស្រ្តីជាម្តាយ និងកូនប្រុស ស្ថិតនៅក្នុងហាងកាត់វ៉ែនតាមួយកន្លែង។  ក្មេងប្រុសខាងលើ បានឈរចុចទូរស័ព្ទរបស់គេ លេងហ្គេម រីឯស្រ្តីជាម្តាយវិញ បានលូកដៃទទួលយកវិក័យប័ត្រពីអ្នកគិតលុយថ្លៃកាត់វ៉ែនតាឲ្យកូនប្រុស  រួចគាត់ក៏យកវិក័យប័ត្រនោះ ទៅដាក់ពីលើទូរស័ព្ទកូនប្រុសរបស់ខ្លួន។  ភ្លាមនោះស្រាប់តែកូនប្រុសអកត្តញ្ញូខឹងចិត្តស្រែកដាក់ម្តាយខ្លួនឯង  ថែមទាំងវ៉ៃក្បាល និងផ្ទៃមុខម្តាយ  មុនពេលបុគ្គលិក ធ្វើការនៅហាងកាត់វ៉ែនតាចូលឃាត់។
យោងតាមប្រភពសារព័ត៌មានសៀងហៃអីុស បានឲ្យដឹងថា ក្មេងប្រុសខាងលើហ៊ានធ្វើដាក់ម្តាយរបស់គេបែបនេះ ក៏ដោយសារតែខឹងម្តាយរំខានពេលកំពុងឈរលេងហ្គេមលើទូរស័ព្ទ។
អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិលើវីដេអូឃ្លីបនោះថា «វាមិនមែនជាកូនទេ វាគឺជាសត្វតិរច្ឆាន» ៕
តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

                                              

ទស្សនាវីដេអូ៖



ប្រភព​ : KHMERLOAD
Previous
Next Post »