loading...

អ្នកចូលចិត្តជក់បារីគួរប្រុងប្រយ័ត្ន! នរណាទៅដឹង ឃើញរណ្តៅៗ បោះកន្ទុយបារីចូលប្លុក មានអីស្រាប់តែផ្ទុះកក្រើកមេឃ (មានវីដេអូ)

អីុរ៉ង់៖ បុរសរងគ្រោះដ៏គួរឲ្យអាសូរម្នាក់ អាចរួចផុតជីវិតពីសេចក្តីស្លាប់បាន បន្ទាប់ពីរូបគាត់បានទម្លាក់កន្ទុយបារី ចូលទៅក្នុងរន្ធរណ្តៅតូចមួយ បណ្តាលឲ្យផ្ទះកក្រើកមេឃ ដូចបោកគ្រាប់បែក។ ហេតុការណ៍នេះ បានកើតឡើងក្នុងរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអីុរ៉ង់។ នេះបើយោងតាមសារព័ត៌មានដេលីម៉ែល របស់អង់គ្លេស បានចុះផ្សាយ។
តាមរយៈរូបភាពក្នុងវីដេអូឃ្លីប ដែលត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ ដំបូងឡើយគេឃើញមានបុរសម្នាក់ ស្លៀកពាក់ក្នុងឈុតឯកសណ្ឋានយ៉ាងស្អាតបាត ដើរសំដៅមកកាន់រន្ធរណ្តៅមួយ ដែលគេស្គាល់ថាជារណ្តៅលូទឹកស្អុយ ដៃកាន់ថង់ខ្មៅមួយមកជាមួយ ហើយក៏ចាក់កម្ទេចកំទីសម្រាម ចូលទៅក្នុងរណ្តៅតូចនោះ រួចក្រោយមកក៏បានដើរចេញទៅបាត់តែម្តង។

ប្រមាណជា១៥នាទីក្រោយមក ស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានដើរមកដល់ទីតាំងរណ្តៅដូចគ្នា បានទាញកន្ទុយបារីចេញពីមាត់ បោះទម្លាក់ចូលទៅក្នុងរណ្តៅនោះតែម្តង។ រំពេចនោះក៏ស្រាប់តែផ្ទុះរណ្តៅចំពីមុខគាត់ ខ្ទាតបុរសរងគ្រោះទៅក្រោយដួលទៅនឹងដី។
ក្រោយពីផ្សែងនិងធូលីដីបានផាត់អស់ គេឃើញថា បុរសរងគ្រោះបានព្យាយាម ប្រវេប្រវាវារចេញពីកន្លែងកើតហេតុផងដែរ។
ទោះបីជាយ៉ាងណា​គេមិនដឹងទេថា បុរសរងគ្រោះខាងលើនេះ រងរបួសធ្ងន់ធ្ងរឬយ៉ាងណាឡើយ។ ហើយគេក៏មិនច្បាស់ទេថា បុរសជាជនសង្ស័យដំបូងគេ បានទម្លាក់របស់អ្វីចូលទៅក្នុងរណ្តៅនោះ  ដែលគ្រាន់តែប៉ះជាមួយនឹងកន្ទុយបារី បណ្តាលឲ្យផ្ទុះដូចបោកគ្រាប់បែកយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា វាក៏ជាសារមួយជួយដាស់តឿនដល់ បុរសៗដែលចូលចិត្តជក់បារីគ្រប់រូប គួរណាស់ត្រូវចេះបោះចោលកន្ទុយបារីរបស់ខ្លួន ក្រោយពីឈប់ជក់ តាមកន្លែងណាមួយដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ កើតឡើងណាមួយជាយថាហេតុ ដូចករណីបុរសខាងលើនេះ ហើយវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់អ្នកដទៃថែមទៀតផង ៕

                                              

សូមទស្សនាវីដេអូខាងក្រោម : 




ប្រភព : KHMERLOAD

Previous
Next Post »