loading...

ចែនេះរាំគ្រលែងតាមផ្លូវ ធ្វើឲ្យម៉ូតូមួយគ្រឿងជិះចូលឡាន លទ្ធផលអ្នកបើកបរគ្រេចចង្កេះ ហើយបាក់ជើងទៀត (មានវីដេអូ)

អ៊ុយក្រែន៖ ថ្មីៗកន្លងទៅនេះ មាននារីម្នាក់រាំគ្រលែងត្រគៀកតាមចិញ្ចើមផ្លូវ បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅពេលនារីម្នាក់កំពុងរាំគ្រលែង និងគ្រវីខ្លូនប្រាណតាមចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់បើកម៉ូតូមួយគ្រឿងតាមដងផ្លូវចាប់អារម្មណ៍មកលើនាង តែដោយសារភ្នែករវល់មើលស្រីស្អាតរាំ មិនបានមើលមុខ ក៏ជ្រុលទៅបុករថយន្តទំនើប BMW ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងតែម្តង។

ក្រោយកើតហេតុ បុរសរងគ្រោះបានដេកដួលនៅនឹងថ្នល់ តែសំណាងល្អ  មិនបានមានគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែបានរងរបួសចង្កេះ និងបាក់ជើង។
វីដេអូដែលថតឡើងនេះ ត្រូវបានបង្ហោះចែកចេញបន្តពេញវេបសាយយូធូប ដែលគេបានដឹងថាមានទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន  និងទទួលបានការទស្សនាយ៉ាងច្រើន ក្រោយពីបង្ហោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕

                                                  

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD


Previous
Next Post »