loading...

អ្នកចូលចិត្ត Selfie តាមចិញ្ចើមថ្នល់ ទស្សនាវីដេអូនេះហើយ គួរប្រុងប្រយ័ត្ន (មានវីដេអូ)

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិចិនម្នាក់ ហេតុតែចង់ផ្តិតយកទិដ្ឋភាពស្អាតៗក្នុងទីក្រុង ខំចុះមកថត Selfie តាមចិញ្ចើមផ្លូវ ចៃដន្យស៊យធំត្រូវបានលោកចោរជិះម៉ូតូមកឆក់កាបូប រួចបើករត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារ ទី៩ ឧសភា ២០១៧ កន្លងទៅ នៅវេលាម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ ក្នុងតំបន់ Dang Wangi តាមបណ្តោយផ្លូវ Dataran Merdeka នៃទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Straitstimes ។
ប្រភពបានឲ្យដឹងថា ស្រ្តីរងគ្រោះជាអ្នកទេសចរ និងជាអ្នកជំនួញជនជាតិចិន   មានវ័យ៤១ឆ្នាំ  បានឈរថតវីដេអូ Selfie នៅតាមចិញ្ចើមផ្លូវ  ដោយមានស្ពាយកាបូបពណ៌ផ្កាឈូកមួយ ជាប់នៅនឹងស្មាខាងឆ្វេងរបស់គាត់។ ចៃដន្យស្រាប់តែត្រូវបានចោរដៃឆើត ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីរងគ្រោះ ប៊ិះតែនឹងធ្វើឲ្យគាត់ដួលបែកក្បាល  ខណៈជនល្មើសបានព្យាយាមបើកម៉ូតូលឿនស្លេវ រត់គេចខ្លួនបាត់ស្រមោលតែម្តង។

បើតាមការឲ្យដឹងពីសំណាក់លោកស្នងការរង Mohd Shukri Kaman មានប្រសាសន៍ថា ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានប្រញាប់ប្រញាល់មកដាក់ពាក្យបណ្តឹង នៅស្នាក់ការប៉ូលិស Genting Highlands មុនពេលដែលនាង ឡើងយន្តហោះត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
លោកបន្តថា ស្រ្តីរងគ្រោះខាងលើមិនមានរងរបួសអ្វីឡើយ ប៉ុន្តែបានបាត់បង់ឯកសារមួយចំនួន ដែលមាននៅខាងក្នុងកាបូបនោះ។ ទោះបីជាយ៉ាងណា បច្ចុប្បន្នករណីនេះ ខាងសមត្ថកិច្ចកំពុងតែធ្វើស៊ើបអង្កេត ស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា តាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

                                                  

ទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD


Newest
Previous
Next Post »