loading...

ដំរីជើងបួនគង់មានភ្លាត់! គ្រូបារមីម្នាក់ សម្តែងខុសបច្ចេកទេស ចាក់ខ្លួនឯងមួយដាវស្លាប់ (មានវីដេអូ)

ថៃ៖ បុរសជនជាតិថៃវ័យក្មេងម្នាក់ ដែលបានអះអាងខ្លួនឯងថា ជាអ្នកមានបារមីភ្នែកទិព្វត្រចៀកទិព្វ បានស្លាប់បាត់បង់ជីវិតក្នុងពេលមួយពព្រិចភ្នែក ដោយសារខុសបច្ចេកទេស ពេលកំពុងសម្តែងរបាំប្រពៃណីបែបសាសនា ចាក់ខ្លួនឯងមួយដាវស្រួចចំកណ្តាលដើមទ្រូង។ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃច័ន្ទ ទី២៤ មេសា ឆ្នាំ២០១៧កន្លងទៅ។ នេះបើយោងតាមប្រភពព័ត៌មានដេលីម៉ែល បានចុះផ្សាយ។
គ្រូបារីខាងលើនេះ មានឈ្មោះថា លោក Theprit Palee អាយុ២៥ឆ្នាំ ត្រូវបានអញ្ជើញឲ្យមកសម្តែងក្នុងពិធីមួយនៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ដើម្បីបង្ហាញនូវរបាំបែបប្រពៃណីថ្វាយដល់វិញ្ញាណខ័ណដូនតាដែលបានស្លាប់ទៅ។

ក្នុងគ្រាដែលសម្តែងនោះលោក Theprit បានយកដាវចាក់ទ្រូងរបស់គាត់ តែទំនងជាការសម្តែងខុសបច្ចេកទេស ទើបជួបរឿងអាក្រក់បែបនេះ។ ក្រោយកើតហេតុ គ្រូបារមីនេះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ប៉ុន្តែជាអកុសលគាត់បានដាច់ខ្យល់ ស្លាប់បាត់ទៅហើយមុនទៅដល់មន្ទីរពេទ្យ។
តាមរយៈការលើកឡើងរបស់អ្នកស្រុកម្នាក់ឈ្មោះ Noom Udorn បានឲ្យដឹងថា នេះមិនមែនទើបតែជាលើកទីមួយ សម្រាប់ការសម្តែងរបស់គាត់ឡើយ។ ជាក់ស្តែង លោក Theprit ធ្លាប់បានសម្តែងសម្រាប់ពិធីបុណ្យសាសនាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលជួបគ្រោះអកុសលដូចលើកនេះឡើយ។ លោកថា «វាគឺជាពិធីបុណ្យបែបប្រពៃណី ដែលតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ។ រាល់ដងពេលដែលគាត់យកដាវចាក់ដើមទ្រូងរបស់គាត់ ដាវនោះតែងតែបាក់ តែលើកនេះបែរជាមិនបាក់ ហើយបុកចូលទៅក្នុងដើមទ្រូងរបស់គាត់ទៅវិញ» ៕
                                            

ទស្សនាវីដេអូខាងក្រោម៖  



ប្រភព​ : KHMERLOAD


Previous
Next Post »