loading...

នេះហើយជាលទ្ធផល បើកឡានបណ្តើរ ឆ្លៀតច្រៀងផង និងថត Selfie ផង (មានវីដេអូ)

បរទេស៖ ពេលវេលាសម្រាប់ច្រៀងលេង និងថត Selfie មិនខ្វះទេ តែបុរសម្នាក់នេះ បែរជាធ្វើរឿងទាំងនេះ ពេលកំពុងបើកឡានទៅវិញ ហើយលទ្ធផលចុងក្រោយ គឺគួរឲ្យរន្ធត់តែម្តង។
បើយោងតាមវីដេអូឃ្លីបមួយខ្សែ បានបង្ហាញឲ្យឃើញ បុរសវ័យក្មេង មានពុកមាត់ និងពុកចង្កាក្រាស់ខ្មឹកម្នាក់ បានស្រែកច្រៀងលេងយ៉ាងរីករាយ ហើយថែមទាំងថតវីដេអូ Selfie ខណៈកំពុងតែបើកឡាន  និងថែមទាំងមិនបានដាក់ខ្សែក្រវ៉ាត់ ការពារសុវត្ថិភាពទៀតផង រហូតដល់ចុងក្រោយក៏បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ។


នៅពេលកើតហេតុ សម្លេងបានបន្លឺឡើងហាក់បីដូចជាមានវត្ថុអ្វីមួយ មកបុកឡានបុរសរងគ្រោះ មុនពេលវីដេអូត្រូវបានបញ្ចប់ទៅ។
ទោះបីជាយ៉ាងណា ប្រភពមិនបានដឹងទេថា តើមានអ្វីកើតឡើង នៅពេលកើតហេតុ ហើយវីដេអូឃ្លីបនោះ ក៏គេមិនដឹងថា ថតនៅទីណាដែរ។ ម្យ៉ាងវិញទៀត គេរឹតតែមិនដឹងថា បុរសវ័យក្មេងនោះ រងគ្រោះថ្នាក់យ៉ាងណាខ្លះដែរ។
ទោះយ៉ាងណា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានសើចចំអក និងរិះគន់ ទៅលើសកម្មភាពរបស់បុរសរងគ្រោះ ដែលបើកឡានបណ្តើរ ច្រៀងបណ្តើរ និងថត Selfie ផង រហូតដល់ជួបគ្រោះថ្នាក់បែបនេះ។
គួរបញ្ជាក់ផងដែរថា ទង្វើរបស់បុរសខាងលើ គឺពិតជាខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសខ្លាំងណាស់ ដូច្នេះប្រិយមិត្តទាំងអស់ សូមកុំយកតម្រាប់តាមឲ្យសោះ ជៀសវាងជួបនូវហេតុការណ៍គ្រោះថ្នាក់ ជាយថាហេតុណាមួយ ដូចបុរសខាងលើនេះ៕
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ប្រភព : KHMERLOAD.COM


Previous
Next Post »