loading...

ប្លែកៗ! បុរសម្នាក់យកដ្រូនមកចងអង្រឹង បង្ហោះដេកលេង លើអាកាសយ៉ាងសង្ហា (មានវីដេអូ)

ប្រទេសហ្សកហ្ស៊ី៖ បុរសចម្លែកម្នាក់  បានថតជាប់សកម្មភាពមានគេកំពុងដេកអង្រឹង ដែលចងភ្ជាប់ជាមួយដ្រូន (Drone) ហោះពេញមេឃតែម្តង។ វីដេអូមួយនេះ ត្រួវគេដឹងថាបានថតឡើងនៅក្នុងទីក្រុង Khashuri ប្រទេសហ្សកហ្ស៊ី។
អ្នកទស្សនាអាចស្តាប់ឮសាក្សីនៅកន្លែងកើតហេតុ កំពុងនិយាយចេកចាច ហើយអ្នកខ្លះទៀតក៏សើច ដោយសារអង្រឹងនោះយោលតាមខ្យល់នៅលើអាកាស។

ទោះបីជាដ្រូន កំពុងនាំយកបុរសម្នាក់នោះ កាន់តែខ្ពស់ទៅៗយ៉ាងណាក៏ដោយ ក៏បុរសម្នាក់នោះនៅតែសម្រាកកាយនៅលើអង្រឹងជាមួយដ្រូន ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសម្រាប់គាត់ ដោយគ្មានភាពភ័យខ្លាច។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានសេចក្តីប្រកាសមួយអនុញ្ញាតឲ្យប៉ូលិសប្រើប្រាស់ដ្រូន ដើម្បីឃ្លាំមើលអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកផឹកស្រានៅទីសាធារណៈពីលើអាកាសរួចមក៕
                                       

សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD


Previous
Next Post »