loading...

ស្តែងៗ! សម្តែងសៀកខុសបច្ចេកទេស ត្រូវសត្វតោខាំ សល់ដង្ហើមចង្រិត (មានវីដេអូ)

បារាំង៖ គ្រូសៀកវ័យ៣០ឆ្នាំម្នាក់ សម្តែងខុសបច្ចេសទេស ត្រូវសត្វតោវាយប្រហារប៊ិះតែនឹងស្លាប់ខ្លួន  ពេលកំពុងសម្តែង នៅចំពោះមុខទស្សនិកជនរាប់រយនាក់។
ហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងពេលការសម្តែងមួយ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃអាទិត្យសប្តាហ៍មុននេះ មានទីតាំងក្នុងតំបន់ Doullens ភាគខាងជើងប្រទេសបារាំង។

តាមរយៈវីដេអូឃ្លីប គេឃើញបុរសរងគ្រោះត្រូវសត្វតោវាយប្រហារទាំងកំរោលនៅកណ្តាលទ្រុងតែម្តង។  សំណាងល្អ ភ្លាមៗក្រុមការងារបានជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គីភ័យ បាញ់បណ្តេញសត្វតោនោះទាន់ពេល។
ក្រោយកើតហេតុគ្រូសៀករងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ជាពិសេសត្រង់.កតែម្តង ដោយសារតែសត្វតោបានប្រើក្រចក និងចង្កូមត្របាក់ វាយប្រហារមកលើបុរសរងគ្រោះយ៉ាងដំណំ។
បច្ចុប្បន្នគេមិនទាន់ដឹងស្ថានភាពរបួសរបស់គ្រូសៀករងគ្រោះ បានប្រសើរឡើងជាងមុន ឬយ៉ាងណានៅឡើយទេ ៕

                                                         

ទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD

Previous
Next Post »