loading...

កុមារាអាយុ៥ឆ្នាំ ផ្លោះរបងទៅរើសបាល់ ​ត្រូវឆ្កែកំណាច៦ក្បាល ស្ទុះមកព្រួតខាំទាំងកំរោល (មានវីដេអូ)

តួកគី៖ កុមារាអាយុ៥ឆ្នាំម្នាក់ឈ្មោះ Eymen Deniz Ünlü ត្រូវសត្វឆ្កែកំណាចជាច្រើនក្បាល ស្ទុះមកត្របាក់ខាំទាំងកំរោល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយ ពីប្រភពសារព័ត៌មានមីរ័រ។
តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព គេឃើញក្មេងរងគ្រោះ ព្យាយាមឡើងផ្លោះរបងដែក ដើម្បីទៅរើសបាល់ដែលបានខ្ទាតចេញ ទៅក្រៅរបងសួនច្បារក្រោយផ្ទះរបស់ខ្លួន  ដែលមានទីតាំងនៅក្នុងតំបន់ Erenler ខេត្ត Sakarya ប្រទេសតួកគី។ រំពេចនោះស្រាប់តែមានសត្វឆ្កែតាមផ្លូវ ចំនួន៦ក្បាល ស្ទុះចូលមកវាយប្រហារលើក្មេងរងគ្រោះតែម្តង។

ស្រ្តីជាម្តាយបានស្ទុះចេញពីក្នុងផ្ទះទៅជួយកូនខ្លួន បន្ទាប់ពីបានឮសម្រែកក្មេងយំយ៉ាងខ្លាំង។  ក្រោយកើតហេតុ កុមារារងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលបានរងរបួសត្រង់ផ្នែកក្បាល ខ្នង  និងជើងជាច្រើនកន្លែង។
ជាមួយគ្នានេះដែរ លោក Ali Asım Ünlü ប៉ារបស់ Eymen  បានឲ្យដឹងថា កូនប្រុសគាត់ ត្រូវបានធ្វើការវះកាត់ត្រង់ផ្នែករបួស កាលពីថ្ងៃសុក្រកន្លងទៅ បច្ចុប្បន្នអាការៈនិងសុខភាពរបស់គេ បានប្រសើរឡើងជាងមុនហើយ៕

                                         

ទស្សនាវីដេអូខាងក្រោម៖



ប្រភព​ : KHMERLOAD

Previous
Next Post »