loading...

អស់សំណើច ដោយសារអ្នកអានព័ត៌មាន រវល់តែ Drama ភ្លេចខ្លួន.... (មានវីដេអូ)

អាមេរិក៖ ថ្មីៗកន្លងទៅនេះ បណ្តាអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកអានព័ត៌មានស្រីម្នាក់ ដែលគេស្គាល់ឈ្មោះថា Natasha Exelby ។ នាងបានសាងកំហុសឆ្គងមួយ នៅពេលដែលនាងកំពុងថតផ្សាយផ្ទាល់កម្មវិធីព័ត៌មានលើកញ្ចក់ទូរទស្សន៍។
ហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកដែលបានទស្សនាហើយ ទប់សំណើចមិនបាន ក៏ព្រោះតែសកម្មភាពដែលនាងព្យាយាមធ្វើដូចជាគ្មានអ្វីកើតឡើងយ៉ាងអ៊ីចឹង។

តាមរយៈវីដេអូ គេអាចមើលដឹងថា នាង Exelby កំពុងតែផ្ចង់អារម្មណ៍ក្នុងការបង្វិលប៉ិចរបស់នាង និងដាក់អារម្មណ៍ចូលមនោសញ្ចេតនាយ៉ាងខ្លាំង មិនដឹងថាគិតដល់ណាខ្លះទេ។ បន្ទាប់មក ទើបនាងភ្ញាក់ដឹងខ្លួនថា ខាងបច្ចេកទេសត្រលប់មកចាប់យករូបរបស់នាងវិញ ទើបធ្វើឲ្យនាងមានប្រតិកម្មបែបនេះទៅ។
ភ្លាមៗនាងក៏ប្រហែលជាហួសចិត្តនឹងខ្លួនឯងដែរ ទើបបានជានាងទម្លាក់ប៉ិចចុះយ៉ាងលឿន  រៀបឬកតាមតួនាទីរបស់នាងវិញ​ ហើយនិយាយថា “ឥឡូវនេះ យើងទៅទស្សនាព័ត៌មានកីឡាជាមួយអ្នកនាង Meredith Sheehan”៕

                                                

ចង់ដឹងថា ប្រតិកម្មរបស់អ្នកអានព័ត៌មានរូបនេះ ពិតជាគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព : KHMERLOAD


Previous
Next Post »